សហគមន៍ឌីជីថលកម្ពុជា (ស.ឌ.ក) គឺជាថ្នាលឌីជីថលដំបូងរបស់រាជរដ្ឋាភិបាល បង្កើតឆ្នាំ២០២២ ក្រោមគំនិតផ្តួចផ្ដើមរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីប្រមូលផ្តុំអ្នកមានទេពកោសល្យឌីជីថល។
ជាថ្នាលឌីជីថលជាតិសម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជាដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។
ផ្តល់ឱកាសឱ្យអ្នកមានទេពកោសល្យឌីជីថល បានអភិវឌ្ឍជំនាញវិជ្ជាជីវៈ តាមរយៈ ការទទួលបាននូវព័ត៌មានបច្ចេកវិទ្យានិងការស្រាវជ្រាវថ្មីៗ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក និងបានស្វែងយល់ អំពីគោលនយោបាយរបស់ក្រសួងក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីលើកកម្ពស់គុណភាពការងារ និងគុណភាពជីវិតរបស់ខ្លួន។
គាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។
លើកកម្ពស់គុណភាពជីវិតរបស់ខ្លួនតាមរយៈការពង្រីកចំណេះដឹង បទពិសោធន៍ ទំនាក់ទំនងសង្គម និងឱកាសទទួលបានការងារល្អ។
កៀរគរធនធានមនុស្សដែលមានគុណវុឌ្ឍិផ្នែកបច្ចេកវិទ្យាឌីជីថល នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសមកចុះឈ្មោះក្នុងប្រព័ន្ធនេះ។
ផ្តល់ឱកាសឱ្យអ្នកមានទេពកោសល្យឌីជីថល បានអភិវឌ្ឍជំនាញវិជ្ជាជីវៈ។